Skip to content

អង្គភាពរបស់អ្នក

អង្គភាពរបស់អ្នកបានសម្រេចធ្វើឲ្យមានឧបករណ៍ទំនាក់ទំនងដែលមានឈ្មោះថា SpeakUp® ដែល​បង្កើត​ឡើង​ដោយក្រុមហ៊ុន People Intouch B.V. (‘យើង’, ‘យើងខ្ញុំ’, ‘របស់យើង’) សម្រាប់អ្នកប្រើប្រាស់។

ក្រុមហ៊ុន People Intouch B.V. មានមូលដ្ឋាននៅ​ប្រទេស​ហូឡង់ក្នុងសហភាពអឺរ៉ុប (EU) ហេតុដូច្នេះ​ហើយ​យើងប្តេជ្ញាអនុវត្តតាម GDPR សហភាពអឺរ៉ុប (បទប្ប​ញ្ញត្តិស្តីពីការការពារទិន្នន័យទូទៅ) ដែលជាបទ​ប្ប​ញ្ញត្តិមួយក្នុងចំណោមបទប្បញ្ញត្តិស្តីពីការពារទិន្នន័យផ្ទាល់ខ្លួនដ៏ទូលំទូលាយបំផុតនៅក្នុងពិភពលោក។

សេចក្តីថ្លែងការណ៍ស្ដីពីសិទ្ធិឯកជននេះអនុវត្តចំពោះអ្នក នៅពេលអ្នកកំពុងប្រើប្រាស់ឧបករណ៍ SpeakUp® ដើម្បីប្រាស្រ័យទាក់ទងជាមួយ​អង្គភាព​របស់អ្នក។

អំពី SpeakUp®

តាមរយៈឧបករណ៍ SpeakUp® អ្នកអាចផ្ញើទុក​របាយ​ការណ៍ ហើយចាប់ផ្តើមការសន្ទនា​ប្រកបដោយ​សុខ​សុវត្ថិភាព និងសន្តិសុខជាមួយអង្គភាពរបស់អ្នកនៅក្នុងបរិយាកាសប្រើឧបករណ៍ SpeakUp®។

អង្គភាពរបស់អ្នកទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមរយៈឧបករណ៍ SpeakUp® ហើយនៅតែជាអ្នកត្រួតពិនិត្យទិន្នន័យ។ ប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងនឹងឧបករណ៍ SpeakUp® និងរបៀបដែលទិន្នន័យ​ផ្ទាល់​ខ្លួនរបស់អ្នកត្រូវបានដំណើរការ សូមទាក់ទងអង្គភាពរបស់អ្នក ឬ​ពិនិត្យមើលគោលនយោបាយអំពីឧបករណ៍ SpeakUp និង/ឬគោលនយោបាយស្តីពីសិទ្ធិឯកជន។ ក្រុមហ៊ុន People Intouch គឺជាអ្នកដំណើរការទិន្នន័យ ហើយយើងយកចិត្តទុកដាក់ចំពោះតួនាទីនោះ យ៉ាងម៉ឹងម៉ាត់។ នេះមានន័យថាយើងផ្តល់ជូនអ្នកនូវវិធីមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបានក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គភាពរបស់អ្នក។

សិទ្ធិឯកជនរបស់អ្នកគឺមានសារសំខាន់ចំពោះយើងខ្ញុំ។ យើង​ចង់​ឱ្យ​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព​ពេល​កំពុង​ប្រើប្រាស់ឧបករណ៍ SpeakUp® ហើយ​ចង់​ជូន​ដំណឹង​អ្នក​អំពី​ចំណុចដូច​ខាង​ក្រោម៖

ទិន្នន័យរសើប

ឧបករណ៍ SpeakUp® មិនបានត្រូវបាន​បង្កើតឡើង​ក្នុងគោលបំណងផ្សព្វផ្សាយទិន្នន័យរសើបផ្ទាល់ខ្លួនដូចជាពូជសាសន៍ ទិន្នន័យសុខភាព ទស្សនៈ​នយោ​បាយ ជំនឿទស្សនវិជ្ជា (អ្នកមានសាសនា ឬអ្នក​មិន​មានសាសនាជាដើម) ទំនោរផ្លូវភេទ ឬប្រវត្តិផ្លូវ​ច្បាប់ឡើយ។ យើងសូមស្នើឱ្យអ្នកគិតពិចារណាអំពីបញ្ហានេះនៅពេលប្រើប្រាស់ឧបករណ៍ SpeakUp®។

អនីតិជន

ប្រសិនបើអ្នកជាអនីតិជន អង្គភាពរបស់អ្នក​នឹង​ត្រូវ​ទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអាណា​ព្យា​បាលរបស់អ្នកដើម្បីអនុញ្ញាតឱ្យអ្នកអាចប្រើប្រាស់ឧបករណ៍ SpeakUp® បើច្បាប់តម្រូវ។

របៀបដែលវាដំណើរការ

តើមានអ្វីកើតឡើងចំពោះរបាយការណ៍ដែលបានផ្ញើទុកតាមរយៈឧបករណ៍ SpeakUp®?

ខ្លឹមសារនៃរបាយការណ៍ត្រូវបានចែករំលែកជាមួយអង្គភាពរបស់អ្នក ហើយនឹងត្រូវបានប្រើប្រាស់ និងដំណើរការតែក្នុងគោលបំណងនៃការបង្កើតឧបករណ៍ SpeakUp® ដោយអង្គភាពរបស់អ្នកប៉ុណ្ណោះ។ របាយការណ៍តែងតែត្រូវបានចែករំលែកជាមួយអង្គភាពរបស់អ្នកក្នុងទម្រង់ជាលាយលក្ខណ៍អក្សរជានិច្ច។ របាយការណ៍ជាទម្រង់សំឡេងត្រូវបានធ្វើប្រតិចារិកមុនពេលត្រូវបានចែករំលែក ហើយឯកសារសំឡេង​ត្រូវបានលុប​ដោយ​ស្វ័យ​ប្រវត្តិ។ អ្នកអាចបើកការជូនដំណឹងតាមអ៊ីមែល ឬសារលោតជូនដំណឹងសម្រាប់ឧបករណ៍ SpeakUp® បាន។ អ្នកអាចបិទសារលោតជូនដំណឹងសម្រាប់កម្មវិធីទូរសព្ទដៃ SpeakUp® បានគ្រប់ពេល​តាមរយៈ​ការកំណត់ឧបករណ៍របស់អ្នក។ សូមពិនិត្យមើលគោលនយោបាយអំពីឧបករណ៍ SpeakUp របស់អង្គភាពរបស់អ្នក និង/ឬគោល​នយោបាយស្តីពីសិទ្ធិឯកជនសម្រាប់ព័ត៌មានលម្អិតអំពីអ្វីដែលកើតឡើងចំពោះរបាយការណ៍ដែលបានផ្ញើទុកតាមរយៈឧបករណ៍ SpeakUp®។

អនាមិកភាព

នៅពេលផ្ញើទុករបាយការណ៍តាមរយៈឧបករណ៍ SpeakUp® អ្នកអាចសម្រេចចិត្តចែក​រំលែកអត្ត​សញ្ញាណរបស់អ្នកជាមួយអង្គភាពរបស់អ្នក ឬរក្សាភាពអនាមិកបាន។ ប្រសិនបើអ្នកចែករំលែកព័ត៌មានលម្អិតផ្ទាល់ខ្លួននៅក្នុងរបាយការណ៍របស់អ្នក ព័ត៌មានលម្អិតផ្ទាល់ខ្លួនទាំងនេះ​នឹងត្រូវ​បានដំណើរការដោយអង្គភាពរបស់អ្នក នៅពេល​ដោះស្រាយរបាយការណ៍របស់អ្នក។

ហេតុអ្វីបានជាទិន្នន័យផ្ទាល់ខ្លួនត្រូវបានដំណើរការនៅពេលប្រើប្រាស់ឧបករណ៍ SpeakUp®?

ការដំណើរការទិន្នន័យផ្ទាល់ខ្លួនតាមរយៈឧបករណ៍ SpeakUp® គឺមានភាពចាំបាច់៖

តើទិន្នន័យណាមួយត្រូវបានដំណើរការ?

ទិន្នន័យមួយចំនួនដែលអ្នកផ្តល់ជូនត្រូវបានប្រមូលដោយស្វ័យប្រវត្តិនៅពេលប្រើប្រាស់ឧបករណ៍ SpeakUp® ហើយនឹងមិនត្រូវបានចែក​រំលែកជា​មួយ​អង្គភាពរបស់អ្នកឡើយ។ ទិន្នន័យនេះត្រូវបានដំណើរការដើម្បីផ្តល់ជូនអ្នកនូវមុខងារទាំងអស់របស់ឧបករណ៍ SpeakUp® សម្រាប់​គោលបំណងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ សម្រាប់គោលបំណង​ជូន​ដំណឹង (ប្រសិនបើបានបើក ឧ. អាសយដ្ឋាន​អ៊ីមែល​របស់អ្នក) ដើម្បីបង្កើតការតភ្ជាប់​មាន​សុវត្ថិភាព​ជាមួយឧបករណ៍របស់អ្នក និងដើម្បីការពារ និង​ស៊ើបរកការគំរាមកំហែងផ្នែកសុវត្ថិភាព ឬសកម្ម​ភាព​ព្យាបាទផ្សេងទៀត។ ព័ត៌មាននេះនឹងមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតឡើយ ហើយនឹងត្រូវបាន​រក្សាទុក​ដរាបណាចាំបាច់សម្រាប់គោលបំណងដែលបានគ្រោងទុក លុះត្រាតែរយៈពេលនេះត្រូវ​បានពន្យារ​ពេល​ដោយសារសកម្មភាពព្យាបាទដែលបានបង្កើតឡើង។

សុវត្ថិភាពទិន្នន័យ

ក្រុមហ៊ុន People Intouch បានចាត់វិធានការ​គ្រប់ជ្រុងជ្រោយ​ដើម្បីបង្ការការបាត់បង់ ការប្រើប្រាស់​ខុស​គោលដៅ ឬការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ទិន្នន័យទាំងអស់ត្រូវបានអ៊ិនគ្រីបនៅពេលបញ្ជូនតាមរយៈគេហទំព័រ SpeakUp® និងកម្មវិធី​ទូរសព្ទ SpeakUp®។ 

ឃុកឃី

នៅពេលចូលមើលគេហទំព័រ SpeakUp® ឃុកឃី​រយៈពេលត្រូវបានប្រើប្រាស់​ដើម្បីផ្តល់ការ​ទំនាក់​ទំនង​​ប្រកបដោយសុវត្ថិភាព។ ទិន្នន័យឃុកឃីរយៈពេលនេះនឹងត្រូវបានលុបចោល​បន្ទាប់​ពីពីរ (2) ម៉ោង។ អ្នកអាចប្រើការកំណត់កម្មវិធីរុករករបស់អ្នកដើម្បីលុប បិទ ឬប្លុកឃុកឃីបាន។

ការកែប្រែ

ក្រុមហ៊ុន People Intouch នឹងបន្តជូនដំណឹងដល់​អ្នកតាម​វិធីល្អបំផុតតាមអាចធ្វើទៅបាន ហើយអាចកែប្រែ និងផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ស្តីពីសិទិ្ធឯកជននេះម្ដងម្កាល។

តើអ្នកមានសិទ្ធិអ្វីខ្លះ?

អង្គភាពរបស់អ្នកទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងធានានូវសិទ្ធិរបស់​អ្នក​ដែលអនុវត្តតាមច្បាប់ស្តីពីការពារទិន្នន័យជាធរមាន។ សូមពិនិត្យមើលគោលនយោបាយអំពីឧបករណ៍ SpeakUp និង/ឬគោលនយោបាយស្តីពី​សិទ្ធិឯកជន​នៃអង្គភាពរបស់អ្នក សម្រាប់ព័ត៌មានបន្ថែម​ស្តីពីការ​ដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយអង្គភាពរបស់អ្នក និងសិទ្ធិការពារទិន្នន័យរបស់អ្នក។

កែប្រែចុងក្រោយនៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022

***